ការ​យក​ចុះបន្ទាត់​ចេញ

ប្រើ​លក្ខណៈ​ពិសេស​កែ​ស្វ័យ​ប្រវត្តិ​ ដើម្បី​យក​ចេញ​នូវ​ការ​ចុះ​បន្ទាត់​ដែល​មាន​ក្នុង​ប្រយោគ ។ ការ​ចុះ​បន្ទាត់​ដែល​មិន​ចង់​បាន អាច​កើត​មាន​នៅ​ពេល​អ្នក​ចម្លង​អត្ថបទ​ពី​ប្រភព​ផ្សេង​ទៀត និង​ ​បិទភ្ជាប់​វា​ទៅ​ក្នុង​ឯកសារ​អត្ថបទ​មួយ ។

រូប​តំណាង​ចំណាំ

លក្ខណៈ​ពិសេស​កែ​ស្វ័យ​ប្រវត្តិ​ នេះ​ដំណើរការ​តែ​លើ​អត្ថបទ ដែល​ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ជាមួយ​រចនាប័ទ្ម​កថាខណ្ឌ "លំនាំដើម" ប៉ុណ្ណោះ ។


  1. ជ្រើស ឧបករណ៍ - ជម្រើស​កែស្វ័យ​ប្រវត្តិ ។

  2. លើ​ផ្ទាំង ជម្រើស សូម​​ប្រាកដ​ថា ផ្សំ​កថាខណ្ឌ​តែ​មួយ​ជួរ បើ​ប្រវែង​វែង​ជាង ៥០% ត្រូវ​បាន​ជ្រើស ។ ដើម្បី​ផ្លាស់ប្តូរ​ភាគរយ​អប្បបរមា​សម្រាប់​ប្រវែង​ជួរ ចុច​ជម្រើស​ក្នុង​បញ្ជី​ទ្វេដង និង​​បន្ទាប់​មក​​បញ្ចូល​ភាគរយ​ថ្មី​មួយ ។

  3. ចុច យល់ព្រម ។

  4. ជ្រើស​អត្ថបទ​ដែល​មាន​ការ​ចុះ​បន្ទាត់ ដែល​អ្នក​ចង់​យក​ចេញ ។

  5. ក្នុង​ប្រអប់​ ​អនុវត្ត​រចនាប័ទ្ម​ លើ​របារ​ ទ្រង់​ទ្រាយ​ ជ្រើស​ “លំនាំ​ដើម​” ។

  6. Choose Tools - AutoCorrect - Apply.