ការបើក​ឯកសារ

ការបើក​ឯកសារ​ដែល​មាន​រួច

  1. អនុវត្ត​មួយ​ក្នុង​ចំណោម​ជំហាន​ខាង​ក្រោម ៖

    Choose File – Open

Choose File – Open remote file

Do a long click in the Open icon on the standard toolbar and select Open Remote File in the bottom of the list.

  1. ជ្រើស​ឯកសារ​ដែល​អ្នក​ចង់​បើក ហើយចុច បើក ។

ដាក់​កម្រិត​ឯកសារ​ដែលត្រូវបង្ហាញ

ដើម្បី​ដាក់​កម្រិត​ការ​បង្ហាញ​ឯកសារ​នៅ​ក្នុង​ប្រអប់ បើក ទៅកាន់​ជម្រើស​ប្រភេទ​ជាក់លាក់​ដែល​ត្រូវគ្នា​ជាមួយ ប្រភេទ​ឯកសារ ពី​បញ្ជី។ ជ្រើស ឯកសារ​ទាំងអស់ ដើម្បី​បង្ហាញ​ឯកសារ​ទាំងអស់។

ទីតាំង​ទស្សន៍ទ្រនិច

ជាទូទៅ ឯកសារទាំងអស់​បើកដោយ​ទស្សន៍ទ្រនិច នៅពេល​ចាប់ផ្ដើម​នៃ​ឯកសារ ។

ករណី​លើកលែង​មួយ​បង្ហាញ​នៅពេល​អ្នកនិពន្ធ​ឯកសារ​អត្ថបទ Writer រក្សាទុក និង​​បើក​ឯកសារ​​ឡើងវិញ ៖ ទស្សន៍​ទ្រនិច​នឹង​នៅទីតាំអ​ដដែល​ដែល​វា​​បាន​ស្ថិត​នៅ នៅពេល​ឯកសារ​ត្រូវបាន​រក្សាទុក ។ វា​ដំណើរការ​តែ​នៅពេល​ឈ្មោះ​អ្នក​និពន្ធ​ត្រូវបានបញ្ចូល​ក្នុង - LibreOffice - ទិន្នន័យ​អ្នកប្រើ

  1. សង្កត់ ប្ដូរ(Shift)+F5 ដើម្បី​កំណត់​ទស្សន៍ទ្រនិច​​ទៅទីតាំងដែល​បានរក្សាទុក​ចុងក្រោយគេ ។

បើក​ឯកសារថ្មីមួយ

ចុច​រូបតំណាង ថ្មី នៅ​លើ​របារ​ស្តង់ដារ ឬ​ជ្រើស​ឯកសារ - ថ្មី ។ វា​បើក​ឯកសារ​​នៃ​ប្រភេទ​ឯកសារ​ដែល​បាន​បញ្ជាក់ ។

ប្រសិនបើអ្នក​ចុចព្រួញ​ដែលនៅជាប់​នឹង​រូបតំណាង ថ្មី នោះ​វានឹង​បើក​ម៉ឺនុយ​រងមួយ ដែលអ្នកអាច​ជ្រើស​ប្រភេទឯកសារផ្សេងទៀត​នៅក្នុង​វាបាន ។

ប្រអប់​ឯកសារ​ប្រព័ន្ធ ឬប្រអប់ LibreOffice

នៅ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​ភាគ​ច្រើន អ្នកអាច​ជ្រើស​ ដើម្បី​ប្រើ​​ប្រអប់​ឯកសារ​ប្រព័ន្ធ​ ឬ​ប្រអប់ LibreOffice ។

ប្រអប់ LibreOffice គាំទ្រ​ការ​ទាញ​យក​ឯកសារ​ និង​ផ្ទុក​ឡើង​ ដោយ​​ប្រើ​ការ​តភ្ជាប់ https ដែល​មាន​សុវត្ថិភាព ។

បើក​ឯកសារ​ពី​ម៉ាស៊ីនបម្រើបណ្ដាញ

អ្នក​អាច​បញ្ចូល URL នៅ​ក្នុង​ប្រអប់ ឈ្មោះ​ឯកសារ របស់​ប្រអប់ បើក ។ URL ត្រូវ​តែ​ចាប់ផ្ដើម​ដោយ file:/// ឬ ftp:// ឬ http://​ ។

ប្រសិន​បើ​ អ្នកប្រើ​ប្រអប់ LibreOffice អ្នក​អាច​ប្រើបុព្វបទ https:// សម្រាប់​ការ​តភ្ជាប់​ដែល​មានសុវត្ថិភាព ហើយអ្នក​អាច​រក្សាទុកឯកសារ​នៅ​លើ​ម៉ាស៊ីនបម្រើបណ្ដាញ ។