លិបិក្រម​ - ស្វែង​រក​ពាក្យ​​រក​ក្នុង​ជំនួយ​​

អ្នក​អាច​ស្វែង​រក​ប្រធាន​បទ​ជាក់​លាក់​ ដោយ​វាយ​បញ្ចូល​ពាក្យ​មួយ​ទៅ​ក្នុង​ប្រអប់​អត្ថបទ​ ស្វែង​រក​ពាក្យ​ ។ បង្អួច​មាន​បញ្ជី​របស់​ពាក្យ​លិបិ​ក្រម​ដែល​រៀប​តាម​លំដាប់​​អក្សរ​ក្រម ។

ប្រសិន​បើ​ទស្សន៍​ទ្រនិច​នៅ​ក្នុង​បញ្ជី​លិបិក្រម​ ពេល​អ្នក​វាយ​ពាក្យ​ស្វែង​រក​ ការ​បង្ហាញ​នឹង​លោត​ទៅ​ផ្គូ​ផ្គង​ពាក្យ​បន្ទាប់​ដោយ​ផ្ទាល់​ ។ ​ពេល​អ្នក​វាយ​ពាក្យ​មួយ​ក្នុង​ប្រអប់​អត្ថបទ​ស្វែង​រក​ពាក្យ​​ ការ​ផ្តោត​អារម្មណ៍​នឹង​លោត​ទៅ​ការ​ផ្គូ​​ផ្គង​ដ៏​ប្រសើ​បំផុត​ក្នុង​​បញ្ជី​លិបិ​ក្រម​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ ការ​ស្វែង​រក​តាម​អត្ថបទ​ពេញលេញ និង តាម​លិបិក្រម​តែង​តែ​អនុវត្ត​ទៅ​កាន់​កម្មវិធី LibreOffice ដែល​បាន​ជ្រើសបច្ចុប្បន្ន ។ ជ្រើស​កម្មវិធី​ដែល​សមស្រប​ ដោយ​ប្រើ​ប្រអប់​បញ្ជី​លើ​របារ​ឧបករណ៍​របស់​អ្នក​មើល​ជំនួយ ។